ឡានហោះបង្ហាញខ្លួនលើកដំបូង លើពិភពលោក
Thursday, 22 August 2013
seng tith construction
ឡានហោះរបស់ក្រុម Terrafugia មានមូលដ្ឋាននៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបង្ហាញខ្លួនជាលើកដំបូង នៅលើពិភពលោក ពេលវាធ្វើការសាកល្បង ហោះហើររយៈពេល២០នាទីនៅរដ្ឋ Wisconsin។ ឡានហោះនេះមានឈ្មោះ Transition ដែលមួយផ្នែកមានរាងជារថយន្ត និងមួយផ្នែកទៀតមានរាងជាយន្តហោះ ហើយគ្រោងនឹងដាក់លក់នៅលើទីផ្សារក្នុងឆ្នាំ២០១៥ខាងមុខនេះ។ គេ បានចំណាយពេល៧ឆ្នាំ ដើម្បីរចនាឡានហោះនេះឡើង ហើយអំឡុងពេលសាកល្បងហោះហើរកាលពីដើមឆ្នាំ វាហោះដោយជោគជ័យបានរយៈពេល៨នាទី។ ឡានហោះ Transition មានកៅអី២ កង់៤ និងស្លាបដែលអាចបត់ចូលដើម្បីអាច បើកបរដូចជាឡានធម្មតាបាន។ ក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Terrafugia បាននិយាយថា យើងបានធ្វើក្តីសុបិន្ដមួយក្លាយជាការពិត ដោយការផលិតឡើងនូវឡានដែលអាចហោះបានបែបនេះ។ លោក Phil Meteer ដែលជាអ្នក សម្របសម្រួលការហោះហើររបស់ពួកគេ ជាអ្នកសាកល្បងការហោះ ហើរនេះ៕ https://mail.google.com/mail/u/0/?tab=jm#inbox
ieksyhen@gmail.com
Newer Posts
Home
Subscribe to:
Posts (Atom)